ភោជនីយដ្ឋាន ទាអាំងហង្សទេព ជាភោជនីយដ្ឋានថ្មីមួយប្រភេទដែលបង្កើតឡើងសំរាប់បំរើជូននូវមុខម្ហូបច្រើនប្រភេទជូន អតិជនពិសារតែក្នុងចំណោមមុខម្ហូបដ៏ច្រើន នោះគីមានម្ហូបពិសេសមួយដែលដែលដំណាងអោយភោជនីយដ្ឋានយើងខ្ញុំគឺ ទាអាំងហង្សទេព ដែលជានិមិត្តរូបនៃរស់ជាតិ។ ពិតណាស់ពេលដែលលោកអ្នកលឺសូរឈ្មោះ ច្បាស់ជាលោកអ្នកងឿងឆ្ងល់ពីរូបរាង នឹងចង់ដឹងពីរស់ជាតិ និងក្លិនដែលគួរអោយទាក់ទាញរបស់វាជាក់ជាមិនខាន។
តើស្អីទៅជា ទាអាំងហង្សទេព? រសជាតិយ៉ាងដូចម្តេច? តើវាឆ្ញាញ់ប៉ុណ្ណាទៅហ្ន?
ភោជនីយដ្ឋាន ទាអាំងហង្សទេព ច្បាស់ជាមិនធ្វើអោយលោកអ្នកខុសបំណងឡើយព្រោះភោជនីយដ្ឋានមួយនេះបង្កើតឡើងដោយកូនខ្មែរពិតៗ ដែលបានធ្វើការសិក្សាស្រាវជ្រាវអស់រយះពេលជាច្រើនឆ្នាំ និងយល់ច្បាស់អំពីតំរូវការចំណងចំណូលចិត្តខាងចំនីអាហារដែលអតិថិជនទូទៅចង់ទទួលទានមិនថាប្រជាពលរដ្ឋខ្មែរសូម្បីតែជនជាតិបរទេស
ក៏និយមចូលចិត្តទទួលទាន។ រាល់មុខម្ហូបដែលនឹងត្រួវរៀបរាប់ខាងក្រោមនេះសុទ្ធសឹងតែជាប្រភេទ មុខម្ហូបកំពុងពេញនិយមបំផុតព្រោះធ្លាប់បានធ្វើជូនអតិថិជនពិសារសាកល្បងរួចមកហើយ ថែមទាំងទទួលបានការកោតសរសើរពីរសជាតិរបស់វាថាឆ្ញាញ់មិនដាច់ពីមាត់គ្រប់ៗគ្នា។